ពេលដែលជម្ងឺកូវីត-១៩ បន្តរីករាលដាលពាសពេញតំបន់អាស៊ីអាគ្នេយ៍ និងនៅជនបទប្រទេសកម្ពុជា ត្រូវការជំនួយរបស់អ្នក
យើងទាំងអស់គ្នាបានឃើញជាក់ស្តែងពីពត៌មានអំពីផលប៉ះពាល់ដ៏ធំធេងនៃវិបត្ដិកូវីត-១៩ នៅតែបន្តមាននៅលើសកលលោកដោយមានប្រទេសជាច្រើនដែលនៅសេសសល់ក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតដ៏កាចសាហាវមួយនេះ។
ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលនៅតែមានជម្ងឺរាតត្បាតច្រើនដែលជាករណីគួរឱ្យព្រួយបារម្ភដែលបានកើតឡើងចាប់តាំងពីខែកុម្ភៈឆ្នាំ ២០២១ បានធ្វើឱ្យប្រព័ន្ធសុខាភិបាលពិបាកការពារ ។
ជាពិសេសអ្នកនៅស្រុកស្រែតំបន់ជនបទខ្វះលទ្ធភាពនិងឧបករណ៍ការពារប្រើប្រាស់ផ្ទាល់ខ្លួន (PPE) ម៉ាស៊ីនជំនួយខ្យល់និងឧបករណ៍ពេទ្យដើម្បីថែរក្សាខុខភាពចាំបាច់ផ្សេងៗទៀត ដែលកំពុងខ្វះខាត ដែលជាហេតុកើនឡើងនៃករណីមនុស្សស្លាប់នៅតែបន្ត ។
មូលនិធិពុទ្ធសាសនាខែ្មរកំពុងធ្វើការជាមួយអង្គការនៅក្នុងស្រុកហើយបានប្តេជ្ញាចិត្តជួយដល់មន្ទីរពេទ្យក្នុងតំបន់ដែលរងគ្រោះមានសភាពធ្ងន់ធ្ងូរចំនួន ៣ទីតាំង រួមមានខេត្តកណ្តាល ក្រុងព្រះសីហនុនិងខេត្តបន្ទាយមានជ័យក៏ដូចជាមន្ទីរពេទ្យរុស្ស៊ីដែលជាកន្លែងព្យាបាលសម្រាប់អ្នកក្រីក្រ។
ឧបករណ៍ពេទ្យទាំងឡាយដែលពួកយើងកំពុងទិញរួមមាន ៖
• ម៉ាស៊ីនព្រីនធ័រ (សម្រាប់ការទំនាក់ទំនង)
• កាំព្យួទើដាក់លើតុ (សម្រាប់ដានទំនាក់ទំនង)
• អេឡិចត្រូក្រាហ្គីក្រាម (ECGs)
• រង្វាស់ Oxy
• ម៉ាស៊ីនឃ្លាំមើលអ្នកជម្ងឺ
• ឧបករណ៍ការពារផ្ទាល់ខ្លួន
• បង្គន់ចាល័ត
• ម៉ាស៊ីនជំនួយដង្ហើមនិងបំពង់ខ្យល់ខ្ពស់ធំ
• ម៉ូនីទ័រមានសញ្ញា
• ស្បៀងអាហារនិងជំនួយដល់កុមារយុវជននិងគ្រួសាររបស់ពួកគេ
តើអ្នកនឹងជួយពួកយើងការពារពីរោគរាតត្បាតនៅកម្ពុជាតាមរយៈការបរិច្ចាគនេះទេ?
រាល់ការជំនួយរបស់លោកអ្នកទោះបីតិចឬច្រើនអាចមានឥទ្ថិពលដល់ប្រជាជនកម្ពុជាជាច្រើននាក់អាស្រ័យលើការជំនួយរបស់យើងរាល់គ្នា ។