គេហទំព័រ
ការផ្លាស់ប្តូរជីវិតថ្មី
អភិរក្សវប្បធម៌ប្រពៃណី
ផ្តល់សិទ្ធិអំណាចដល់ប្រជាជនខ្មែរ
ទស្សនៈវិស័យរបស់យើង
ផ្តល់ជូនប្រជាជនខ្មែរសិទ្ធិអំណាចនិងមានធនធានដែលត្រូវការភាពរីចម្រើនទុកអោយ មនុស្សជំនាន់ក្រោយ ។
ប្រជាជនខ្មែរមោទនៈភាពខ្លាំងណាស់ដែលខ្លួនមានប្រវត្តិសាស្រ្តដ៏យូរលង់ រស់រវើក និងមានការផ្លាស់ប្តូរជាច្រើនដំណាក់កាល ។ មូលនិធិព្រះពុទ្ធសាសនាខ្មែរមានគោលបំណងដើម្បីអភិរក្សនូវវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរដោយលើកស្ទួយប្រជាជនខ្មែរតាមរយៈការផ្តល់នូវការគាំទ្រ, ធនធាន, និងហិរញ្ញវត្ថុដែលចាំបាច់ដើម្បីជួយឱ្យប្រជាជខ្មែរមានការរីកចម្រើនទៅមុខ។
យើងដឹងថា សេចក្តីតម្រូវការមានច្រើនណាស់ដូចជា អ្នករកស៊ី(ពាណិជ្ជករ)ត្រូវការហិរញ្ញវត្ថុដើម្បីធ្វើដើមទុនបើកអាជីវកម្ម,សិស្ស-និស្សិតត្រូវការស្វែងរកការជំនួយសម្រាប់រៀននូវសាកលវិទ្យាល័យឬវត្តអារាមត្រូវការបច្ច័យដើម្បីកសាង ជួសជុល និងអភិរក្សថែរក្សាវត្ថុសិល្បៈរបស់សាសនាឡើងវិញ។ដូច្នេះ យើងត្រូវពួតដៃគ្នាដើម្បីពង្រឹងសហគមន៍របស់យើង ហើយយើងធានាថា វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី និងរបៀបរស់នៅរបស់យើងអាចស្ថិតស្ថេរយូរអង្វែងដល់អ្នកជំនាន់ក្រោយៗទៀត ។
មូលនិធិព្រះពុទ្ធសាសនាខែ្មរគឺជាមូលនិធិ ៥០១ (គ) (៣) មិនស្វែងរកប្រាក់ដើម្បី អភិរ័ក្ស ថែរក្សាវប្បធម៌របស់ប្រជាជនខ្មែរតាមរយៈសិល្បៈវប្បធម៌ការអប់រំនិងការបង្រៀនរបស់ព្រះពុទ្ធ។ មូលនិធិមិនចូលរួមឬចូលរួមសកម្មភាពនយោបាយណាមួយឡើយ។
ស្វែងយល់អំពីពួកយើង
ជាមួយនឹងការជំនួយតិចតួច, ការខិតខំ ប្រឹងប្រែង ព្យាយាម និងមានចក្ខុវិស័យ គឺអនុញ្ញាតិ អោយយើងទាំងអស់គ្នារួមដំណើរផ្លួវឆ្ងាយបាន ។
— Lyna Lam ជាស្ថាបនិក